ប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ។
អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ
ស្ថិតនៅខាងក្រោមអគារជំងឺសួតដែលមាន ០៤បន្ទប់ អាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់ ៤០នាក់ ឬអាចច្រើនជាងនេះទៀត ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ នៅពេលមានពិរុទ្ធជន ឬជនជាប់ចោទចូលមក ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ប្រសិនបើរក
ឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅអគារនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលយើងបានត្រៀមទុកនាពេលនេះ ព្រោះវាមានលក្ខណៈងាយស្រួលដូចជា ទី១. យើងអាចគ្រប់គ្រងការពារសន្តិសុខបានល្អក្នុងការព្យាបាល។
ទី២.កាត់ផ្តាច់ការចម្លងទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ សកម្មភាពត្រៀមបង្ការទុកជាមុននេះ
គឺជាវិធានការដ៏ល្អមួយសម្រាប់យើងធ្វើការតាមដាន បង្ការ និងការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ មិនបង្កឱ្យឆ្លងទៅអ្នកដទៃបានទាន់ពេលវេលា ដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ នៅតាមសហគមន៍ក្នុងក្រុង ស្រុកនៃខេត្តព្រះសីហនុរបស់យើង ៕ 
.j.jpg)
.j.jpg)



.j.jpg)
.j.jpg)


ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ គេហទំព័រ និសិត្សខ្មែរ

July 27, 2021
news friends

