
.j.jpg)
.j.jpg)


ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ គេហទំព័រ និសិត្សខ្មែរ
-->
July 27, 2021
news friends

.j.jpg)
.j.jpg)


ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ គេហទំព័រ និសិត្សខ្មែរ
July 27, 2021
news friends

.j.jpg)
(ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលផ្សាយ៖dara
July 27, 2021
news friends
កំពង់ចាម: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ប៉ាង ដានី អភិបាលរង តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៤០គ្រួសារ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
រូបថត៖ AKP-កំពង់ចាម:សម្រួលកាផ្សាយ:ខ្មែរម្ចាស់ស្រុក




February 25, 2021
news friends
ការកើនឡើងយ៉ាងគំហុកនូវករណីឆ្លង COVID-19 ថ្មីៗជារៀងរាល់ថ្ងៃ បានជំរុញឱ្យប្រទេសជប៉ុនសម្រេចប្រកាសភាពអាសន្នកាលពីខែមករាកន្លងទៅ នៅក្នុង ខេត្ត និងតំបន់ចំនួន១១ ដោយស្នើសុំឱ្យប្រជាជនផ្អាកសកម្មភាព និងអាជីវកម្មមួយចំនួន ឬកាត់បន្ថយម៉ោងធ្វើការជាដើម។
ឆ្លើយតបទៅនឹងការអំពាវនាវពីអាជ្ញាធរថ្នាក់តំបន់ ប្រធានឧុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) នៅថ្ងៃពុធនេះបានគូសបញ្ជាក់ថាស្ថានភាពនៃការប្រកាសអាសន្នអាចនឹងត្រូវបានដកចេញជាដំណាក់កាល និងបន្ទាប់ពីមាន ការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញជាមុនសិន។
គួរបញ្ជាក់ថា ទូរទស្សន៍ជាតិ NHK បានរាយការណ៍ឲ្យដឹងថា ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៨៣ករណី ដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការឆ្លងខ្ពស់បំផុតជិត ៨,០០០ករណីកាលពីថ្ងៃទី០៨ ខែមករា កន្លងទៅនេះ។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤២៦,៤៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៥២៩នាក់ និងអ្នកជាសះស្បើយ ៤០១,៨០៩នាក់៕
February 25, 2021
news friends
February 25, 2021
news friends
ក្នុងជំនួបសម្តែងការគួរសម ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។
លោកអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយលោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។
ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ដោយនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និងយោធា។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថេរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរពត៌មានកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែន ក៏ដូចជាកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កំរិត៕
February 25, 2021
news friends
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ពីក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុនលក្ស្មី ទុកប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាការចូលរួមចំណែក បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
អំណោយនេះ ផ្តល់ជូនតាមរយៈលោក អ៊ឹម ជីវ៉ា ប្រធានក្រុមប្រឹក្សាភិបាលសិល្បករកម្ពុជា បានដឹកនាំយកមកជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងនោះ មានជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ម៉ាកយូវែល ចំនួន៥០កេស មានជាង ១ពាន់កំប៉ុង ស្មើថវិកាជាង៥០០០ដុល្លារ និងទឹកសុទ្ធ វីតាល់៥០កេស ។
ឯកឧត្តម រដ្ឋមន្ត្រី បានអរគុណចំពោះ ក្រុមហ៊ុនទាំង២ ដែលបាននាំយកនូវអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ស្របពេលដែលក្រសួងព័ត៌មាន កំពុងត្រូវការជាចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។
អំណោយទាំងនេះ ឯកឧត្តម រដ្ឋមន្រ្តី នឹងធ្វើការបែងចែកដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន សម្រាប់ប្រើប្រាស់ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕
February 03, 2021
news friends
(ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ពួកយើង មានដូចជារដ្ឋមន្រ្តីការបរទេស G7 នៃប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានរួបរួមគ្នាក្នុងការថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា»។
សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា «យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី និងប្រធានាធីបតី លោក យូ វីន ម្យីនត៍ (U Win Myint) កាលពីថ្ងៃចន្ទសប្តាហ៍នេះ»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការដាក់ក្នុងគ្រាអាសន្នរយៈពេល០១ឆ្នាំ ហើយអំណាចគ្រប់យ៉ាង ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាមីយ៉ាន់ម៉ា ដែលមានលោក មីន អោង ហ្លេង (Min Aung Hlaing) ជាអគ្គមេបញ្ជាការ៕
February 03, 2021
news friends
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេក្ដីជូនដំណឹង និងណែនាំ៧ចំណុច ស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់១៤ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមសេកចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលអង្គភាពព័ត៌មាន ទទួលបាននៅរសៀលថ្ងៃនេះ។
តាមការបញ្ជាក់ពីសេចក្ដីជូនដំណឹងដដែលបានឲ្យដឹងថា ដើម្បីរក្សាបាននូវសន្ដិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅមន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញ ចំនួន ៧ចំនួនរួមមាន៖
១៖ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យលេងល្បែងគ្រប់ប្រភែទដែលមានលក្ខណៈស៊ីសង, រាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
២៖ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្ន ក្នុង ការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុតហាមដាច់ខាតមិន ឲ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។
៣៖ ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលថាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។
៤៖ គ្រប់អង្គភាព សាលាខណ្ឌ និងសង្កាត់ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ និយោជិត កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យអនុវត្តតាមការណែនាំនេះឲ្យមានប្រសិទ្ធភាព។
៥៖ មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឲ្យបានទូលំទូលាយ។
៦៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋាន យោធភូមិភាគពិសេសត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព។
៧៖ ជនណាបំពានលើសេចំក្តីណែនាំនេះ ឬប្រព្រឹត្តល្មើសបង្កឲ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕
February 03, 2021
news friends
(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែល នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានគំរាមជាបន្តបន្ទាប់ថា នឹងបើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរនៅលើទឹកដី អ៉ីរ៉ង់ដោយផ្ទាល់ ហើយថែមទាំងព្រលយទៀតផងថា នឹងធ្វើរឿងនេះតែម្នាក់ឯង ទោះបីជាសហរដ្ឋអាមេរិក មិនចូលរួមក៏ដោយ។
លោក អាវីវ កូឆាវី (Aviv Kochavi) ជានាយសេនាធិការចម្រុះកងទ័ពអ៉ីស្រាអែល កាលពីសប្ដាហ៍មុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមផែនការយោធា វាយប្រហារលើអ៉ីរ៉ង់ ដាក់នៅលើតុជារួចស្រេច និងបានបញ្ជាឱ្យកងទ័ពត្រៀមខ្លួនជានិច្ច ដើម្បីអនុវត្តផែនការនេះ។ ការគំរាមបែបនេះ ដែលគេលឺជាច្រើនដងមកហើយ កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនថា ការនាំសហរដ្ឋអាមេរិក ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ គឺជា «កំហុសឆ្គងមួយដ៏ធំ»។
រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន សន្យាថានឹងនាំសហរដ្ឋអាមេរិក ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ បើសិនជា ទីក្រុងតេហេរ៉ង់ គោរពអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញដូចគ្នា។ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ហើយការសម្រេចចិត្តនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីអ៉ីស្រាអែល និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តអារ៉ាប់នៅក្នុងតំបន់។ ប៉ុន្តែ បណ្ដាប្រទេសមហាអំណាចជាហ្ថលេខីដទៃ រួមមាន ចិន, បារាំង, អាល្លឺម៉ង់, រុស្ស៊ី, ចក្រភពអង់គ្លេស បានរិះគន់់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។
*តើអ៉ីស្រាអែល ពិតជាចង់វាយប្រហារលើអីរ៉ង់ តែម្នាក់ឯងមែនទេ?
ការព្រមានពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងអ៉ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ជាពិសេសគឺអ៉ីស្រាអែល មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើល ឬចម្លែកអ្វីនោះទេ ហើយ សូម្បីតែ អ៉ីរ៉ង់ក៏ធ្លាប់ព្រមានកម្ទេចអ៉ីស្រាអែល ឱ្យ «ក្លាយជាផេះ» ផងដែរ។ នៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ អ៉ីស្រាអែល បានព្រមានជាច្រើនលើកថានឹង បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ ដោយចោទថាទីក្រុងតេហេរ៉ង់ កំពុងលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ សង្រ្គាមមិនបានផ្ទុះឡើងដូចការព្រមាន ឡើយ។
លោក ហ្សាឈី ហានេប៊ី (Tzachi Hanegbi) ជារដ្ឋមន្ត្រីអ៉ីស្រាអែលទទួលបន្ទុកកិច្ចការតាំងទីលំនៅ ដែលមានទំនាក់ទំនងជិតស្និទនឹងលោក Netanyahu នៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់សម្គាល់ថា បច្ចុប្បន្នប្រហែលវាជាពេលវេលាល្អ ដើម្បីអនុវត្តផែនការយោធា ដ្បិតសកម្មភាព និងប្រតិកម្មរបស់អ៉ីរ៉ង់ នារយៈពេល កន្លងមកនេះ បានបង្ហាញថាទីក្រុងតេហេរ៉ង់ បានដឹងខ្លួនឯងច្បាស់ថាមិនមែនជាដៃគូរបស់អ៉ីស្រាអែល ឡើយ។
លោកបន្ថែមថា យោធាអ៉ីស្រាអែល បានបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសកម្ទេចមូលដ្ឋានអ៉ីរ៉ង់ ច្រើននៅក្នុងប្រទេសស៊ីរី តែមិនមានការសងសឹកអ្វីជាដុំកុំភួន ប្រឆាំងអ៉ីស្រាអែល ឡើយ។ ម្យ៉ាងវិញទៀត បើទោះជាមានការព្រមានថានឹងសងសឹក ឱ្យវិញ្ញាណក្ខន្ធមេទ័ពកំពូលរបស់ខ្លួន គឺលោក កសឹម សូឡៃម៉ានី និងអ្នកវិទ្យាសាស្ត្រកំពូលអ៉ីរ៉ង់ម្នាក់ ដែលទីក្រុងតេហេរ៉ង់ ចោទថាអ៉ីស្រាអែលជាអ្នកធ្វើឃាត ក៏អ៉ីរ៉ង់មិនបានធ្វើអ្វីឱ្យប៉ះពាល់ដល់អ៉ីស្រាអែល នោះដែរ។
ទាញចេញពីសម្មតិកម្មនេះ លោក ហានេប៊ី យល់ថាទោះបីជាសហរដ្ឋអាមេរិក មិនចូលរួម ក៏អ៉ីស្រាអែល ត្រូវតែបើកការវាយប្រហារកម្ទេចទីតាំងនុយក្លេអ៊ែរ តែម្នាក់ឯង ដែរ ដើម្បីទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគ ភាគច្រើនជឿជាក់ថា អ៉ីស្រាអែល នឹងមិនធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយគ្មាន សហរដ្ឋអាមេរិកនោះទេ ហើយការព្រមាននេះទៀតសោត ធ្វើឡើងគ្រាន់តែដើម្បីក្រើនរំលឹកសហរដ្ឋអាមេរិក ពីការបេ្ដជ្ញាចិត្តការពារអ៉ីស្រាអែល និងការរក្សាជំហរ តឹងរ៉ឹងចំពោះអ៉ីរ៉ង់។
ចំណែឯ រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ក៏នឹងប្រើប្រាស់គ្រប់លទ្ធភាពទប់ស្កាត់សង្រ្គាម កុំឱ្យផ្ទុះឡើងផងដែរ។ ពីព្រោះផ្អែកលើសមត្ថភាពរបស់អ៉ីរ៉ង់ សព្វថៃ្ង ទោះជា មិនមែនជាដៃគូរបស់អាមេរិក ឬអ៉ីស្រាអែល តែអ៉ីរ៉ង់ អាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក តាមរយៈការប្រមូលកងកម្លាំងប្រដាប់អាវុធនិកាយស៊ីអ៉ីត ទាំងអស់ នៅក្នុងតំបន់មជ្ឈិមបូព៌ា បង្កឱ្យសង្រ្គាមរីកសាយ នៅក្នុងតំបន់ទាំងមូល ដែលនេះអាចនឹងធ្វើប្រេងឡើងថ្លៃ ហើយនឹងបំផ្លាញផែនការស្ដារសេដ្ឋកិច្ចពី COVID-19 របស់លោក ចូ បៃដិន។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគ ទោះបីជាមិនមានការកែប្រែគោលជំហរចំពោះអ៉ីស្រាអែលក៏ពិតមែន តែលោក ចូ បៃដិន គឺផ្ទុយពីលោក ដូណាល់ ត្រាំ ដោយលោក មើលឃើញថា ការបណ្ដោយឱ្យអ៉ីរ៉ង់ នៅក្រៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាចនឹងទុកឱកាស ឬផ្ដល់លេសឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ តែប៉ុណ្ណោះ។ សម្រាប់លោក បៃដិន សហរដ្ឋអាមេរិក គួរតែដោះស្រាយបញ្ហាទាំងឡាយតាមប្រព័ន្ធពហុភាគី និងមានកិច្ចសហការពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេស អាមេរិកថ្មីរបស់លោក គឺលោក Antony Blinken ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក នឹងត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ បើសិនជាទីក្រុងតេហេរ៉ង់ គោរពអនុវត្តតាមកិច្ចព្រមព្រៀងឡើងវិញដូចគ្នា៕
ប្រភព៖ CNN