-->



ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីពិនិត្យអគារត្រៀមព្យាបាលពិរុទ្ធជនឆ្លងជំងឺកូវីដ-១៩

KKKចំនួនអ្នកទស្សនា: Views


ព្រះសីហនុ :ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិរុទ្ធជន ឬជនដែលត្រូវចោទនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោក

ប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ

 ស្ថិតនៅខាងក្រោមអគារជំងឺសួតដែលមាន ០៤បន្ទប់ អាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់ ៤០នាក់ ឬអាចច្រើនជាងនេះទៀត ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ នៅពេលមានពិរុទ្ធជន ឬជនជាប់ចោទចូលមក ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ប្រសិនបើរក

ឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅអគារនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលយើងបានត្រៀមទុកនាពេលនេះ ព្រោះវាមានលក្ខណៈងាយស្រួលដូចជា ទី១. យើងអាចគ្រប់គ្រងការពារសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២.កាត់ផ្តាច់ការចម្លងទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ សកម្មភាពត្រៀមបង្ការទុកជាមុននេះ

 គឺជាវិធានការដ៏ល្អមួយសម្រាប់យើងធ្វើការតាមដាន បង្ការ និងការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ មិនបង្កឱ្យឆ្លងទៅអ្នកដទៃបានទាន់ពេលវេលា ដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ នៅតាមសហគមន៍ក្នុងក្រុង ស្រុកនៃខេត្តព្រះសីហនុរបស់យើង ៕  

ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ គេហទំព័រ និសិត្សខ្មែរ

ឯកឧត្តម ងួន រតនៈ អនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតថៃប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម

KKKចំនួនអ្នកទស្សនា: Views

បាត់ដំបង: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គាទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង តំណាងឱ្យរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Jirawuth Suwanna ARJ ទីប្រឹក្សារដ្ឋមន្រ្ដីពាណិជ្ជកម្ម និង

 គណៈប្រតិភូស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជនថៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចមកនៅខេត្តបាត់ដំបង ចូលជួបសម្ដែងការគួរសម។ ក្នុងជំនួបនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយសារប៉ុន្មានខែចុងក្រោយនេះប្រទេសថៃ មានការផ្ទុះការរីករាលដាលជាសហគមន៍

កាន់តែធ្ងន់ធ្ងរ ជាពិសេសគឺការផ្ទុះនូវជំងឺកូវីដ-១៩ ប្រភេទDeltaកាន់តែច្រើនឡើង ហើយចំណែកពលករចំណាកស្រុកខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ក៏នាំគ្នាសម្រុកត្រឡប់ចូលមកស្រុកកំណើតវិញ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ។ 

 ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការ

វិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបាននាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តបាត់ដំបង ។

 នេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍អ្វីឡើយ ។ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នា កំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ហើយអំណោយទាំងនេះ រដ្ឋបាលខេត្ត

នឹងធ្វើការរៀបចំចាត់ចែងបន្តក្នុងការចែកជូនពលករដែលកំពុងចត្តាឡីស័ក នៅក្នុងខេត្តបាត់ដំបងបន្តទៀតផងដែរ ។ អំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលភាគីមិត្តថៃប្រគល់ជូនពេលនោះមាន ទឹកប្រាក់ជិត ៧.០០០ដុល្លារអាម៉េរិក ផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចែកជូនពលករចំណាកស្រុក

ដែលវិលត្រឡប់ពីប្រទេសថៃ នៅតាមមណ្ឌលចត្តាឡីស័ក និងគោលបំណងទស្សនកិច្ចនេះ ក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នការសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគរបស់ភាគីថៃ នៅក្នុងខេត្តបាត់ដំបង ៕

  (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលផ្សាយ៖dara

រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត នៅស្រុកកំពង់សៀម

KKKចំនួនអ្នកទស្សនា: Views

 កំពង់ចាម: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ប៉ាង ដានី អភិបាលរង តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៤០គ្រួសារ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-កំពង់ចាម:សម្រួលកាផ្សាយ:ខ្មែរម្ចាស់ស្រុក