-->



KKKចំនួនអ្នកទស្សនា: Views




 

KKKចំនួនអ្នកទស្សនា: Views

 ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

 ធ្វើនៅភ្នំពេញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

KKKចំនួនអ្នកទស្សនា: Views

      

 1/ ID:  010998289 (01)

គោត្តនាមនិងនាម:  ហេង ហៃ

HENG HAY

ថ្ងៃខែឆ្នាំកំណើត: 10-04-1969 

ភេទ: ប្រុស

អាសយដ្ឋាន: ផ្ទះ៨៥០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ

តួនាទី : ចាងហ្វាង

លេខទូរស័ព្ទ:  016668445 


2/- ID: 011352363

គោត្តនាមនិងនាម: វ៉ា ស្រីពៅ

VA SREYPOV

ថ្ងៃខែឆ្នាំកំណើត: 29-01-2003 

ភេទ: ស្រី

អាសយដ្ឋានៈ ផ្ទះ៨៥០ ផ្លូវលំ ភូមិដំណាក់ធំ

សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ

តួនាទី : និពន្ធនាយក

លេខទូរស័ព្ទ: 0762223031



3/- ID: 061519777 (01)

គោត្តនាមនិងនាម: ស៊ីម សៀក

SIM SIEK

ថ្ងៃខែ ឆ្នាំកំណើត:08-09-1973  ភេទ ប្រុស

អាសយដ្ឋាន: ភូមិក្រពើគម

ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន កំពង់ចាម

តួនាទី: អ្នកយកព័ត៌មាន

លេខទូរស័ព្ទ: 0972314707


4/-ID: 230060181

គោត្តនាមនិងនាម ៖​ សន សាម៉ន

SORN SAMORN

ថ្ងៃខែឆ្នាំកំណើត: 01-16-1987 ភេទ: ប្រុស

អាសយដ្ឋាន: ផ្ទះ ផ្លូវ៧៦ ភូមិស្នែង ឃុំស្រែខុម ស្រុកកែវសីមា មណ្ឌលគិរី

តួនាទី : អ្នកយកព័ត៌មាន

លេខទូរស័ព្ទ: 0973332086


លិខិតធានាអះអាងបុគ្គលិក

KKKចំនួនអ្នកទស្សនា: Views


លិខិតធានាអះអាងបុគ្គលិក


ខ្ញុំបាទ/នា

សូមធ្វើការធានាអះអាងថា

លោក/លោកស្រី………………………………

ជាបុគ្គលិករបស់ក្រុមហ៊ុនងខ្ញុំ ឈ្មោះ………………………………

ភេទ……………… អាយុ………………ឆ្នាំ

សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ……………………

អាសយដ្ឋានបច្ចុប្បន្ន……………………………………………………

អង្គភាព ………………………………

តួនាទី……អ្នកយកព័ត៌មាន…………………

បានបម្រើការងារចាប់ពីថ្ងៃទី……………… រហូតមកដល់បច្ចុប្បន្ន

ជាបុគ្គលិកមានអាកប្បកិរិយាល្អ មានការទទួលខុសត្រូវខ្ពស់ គោរពវិន័យការងារ និងមិនដែលមានប្រវត្តិប្រព្រឹត្តអំពើខុសច្បាប់ឡើយ។


ខ្ញុំបាទ/នាងខ្ញុំ សូមធានាអះអាងថា ព័ត៌មានខាងលើជាការពិតទាំងស្រុង ហើយបើមានការខុសឆ្គងណាមួយ ខ្ញុំបាទ/នាងខ្ញុំ សូមទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុង។


សូមគោរពជូន

ធ្វើនៅថ្ងៃទី……01…… ខែ…កុម្ភ:… ឆ្នាំ2026.....


ហត្ថលេខា និងឈ្មោះ

………ទិត្យ សុខហឿន……………

តួនាទី………ចាងហ្វាងការផកសាយ……………

លេខទូរស័ព្ទ…………………………


អគ្គនាយកដ្ឋានពន្ធដារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២

KKKចំនួនអ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ ព្រមទាំង

ទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលាជាតិពន្ធដារ រាជធានីភ្នំពេញ។

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីពិនិត្យអគារត្រៀមព្យាបាលពិរុទ្ធជនឆ្លងជំងឺកូវីដ-១៩

KKKចំនួនអ្នកទស្សនា: Views


ព្រះសីហនុ :ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិរុទ្ធជន ឬជនដែលត្រូវចោទនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោក

ប្រធានពន្ធនាគារខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ

 ស្ថិតនៅខាងក្រោមអគារជំងឺសួតដែលមាន ០៤បន្ទប់ អាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់ ៤០នាក់ ឬអាចច្រើនជាងនេះទៀត ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំ នៅពេលមានពិរុទ្ធជន ឬជនជាប់ចោទចូលមក ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ប្រសិនបើរក

ឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅអគារនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលយើងបានត្រៀមទុកនាពេលនេះ ព្រោះវាមានលក្ខណៈងាយស្រួលដូចជា ទី១. យើងអាចគ្រប់គ្រងការពារសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២.កាត់ផ្តាច់ការចម្លងទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារ។ សកម្មភាពត្រៀមបង្ការទុកជាមុននេះ

 គឺជាវិធានការដ៏ល្អមួយសម្រាប់យើងធ្វើការតាមដាន បង្ការ និងការគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ មិនបង្កឱ្យឆ្លងទៅអ្នកដទៃបានទាន់ពេលវេលា ដោយសារតែបច្ចុប្បន្នជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់ នៅតាមសហគមន៍ក្នុងក្រុង ស្រុកនៃខេត្តព្រះសីហនុរបស់យើង ៕  

ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ គេហទំព័រ និសិត្សខ្មែរ

ឯកឧត្តម ងួន រតនៈ អនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតថៃប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគួរសម

KKKចំនួនអ្នកទស្សនា: Views

បាត់ដំបង: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅថ្ងៃ៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គាទី ២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង តំណាងឱ្យរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យគណៈប្រតិភូស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Jirawuth Suwanna ARJ ទីប្រឹក្សារដ្ឋមន្រ្ដីពាណិជ្ជកម្ម និង

 គណៈប្រតិភូស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ព្រមទាំងតំណាងវិស័យឯកជនថៃ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចមកនៅខេត្តបាត់ដំបង ចូលជួបសម្ដែងការគួរសម។ ក្នុងជំនួបនោះ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយសារប៉ុន្មានខែចុងក្រោយនេះប្រទេសថៃ មានការផ្ទុះការរីករាលដាលជាសហគមន៍

កាន់តែធ្ងន់ធ្ងរ ជាពិសេសគឺការផ្ទុះនូវជំងឺកូវីដ-១៩ ប្រភេទDeltaកាន់តែច្រើនឡើង ហើយចំណែកពលករចំណាកស្រុកខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ក៏នាំគ្នាសម្រុកត្រឡប់ចូលមកស្រុកកំណើតវិញ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ។ 

 ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការ

វិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងបាននាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តបាត់ដំបង ។

 នេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍អ្វីឡើយ ។ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមក ស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នា កំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ហើយអំណោយទាំងនេះ រដ្ឋបាលខេត្ត

នឹងធ្វើការរៀបចំចាត់ចែងបន្តក្នុងការចែកជូនពលករដែលកំពុងចត្តាឡីស័ក នៅក្នុងខេត្តបាត់ដំបងបន្តទៀតផងដែរ ។ អំណោយជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលភាគីមិត្តថៃប្រគល់ជូនពេលនោះមាន ទឹកប្រាក់ជិត ៧.០០០ដុល្លារអាម៉េរិក ផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចែកជូនពលករចំណាកស្រុក

ដែលវិលត្រឡប់ពីប្រទេសថៃ នៅតាមមណ្ឌលចត្តាឡីស័ក និងគោលបំណងទស្សនកិច្ចនេះ ក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នការសេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគរបស់ភាគីថៃ នៅក្នុងខេត្តបាត់ដំបង ៕

  (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)សម្រួលផ្សាយ៖dara

រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាព ខ្វះខាត នៅស្រុកកំពង់សៀម

KKKចំនួនអ្នកទស្សនា: Views

 កំពង់ចាម: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី ប៉ាង ដានី អភិបាលរង តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៤០គ្រួសារ នៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-កំពង់ចាម:សម្រួលកាផ្សាយ:ខ្មែរម្ចាស់ស្រុក


ជប៉ុន៖ អាជ្ញាធរថ្នាក់តំបន់ស្នើឱ្យរដ្ឋាភិបាលលុបចោលវិធានការប្រកាសភាពអាសន្ន ខណៈករណីឆ្លងកូវីដ-១៩ ថយចុះ

KKKចំនួនអ្នកទស្សនា: Views

 



(តូក្យូ)៖ អាជ្ញាធរនៅតាមតំបន់ជាច្រើននៃប្រទេសជប៉ុនបានស្នើសុំរដ្ឋាភិបាល ឲ្យដកការប្រកាសអាសន្នចេញជាបន្ទាន់ នៅមុនថ្ងៃទី០៧ ខែមីនាខាងមុខនេះ ខណៈ ករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ថ្មីៗបានធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ការកើនឡើងយ៉ាងគំហុកនូវករណីឆ្លង COVID-19 ថ្មីៗជារៀងរាល់ថ្ងៃ បានជំរុញឱ្យប្រទេសជប៉ុនសម្រេចប្រកាសភាពអាសន្នកាលពីខែមករាកន្លងទៅ នៅក្នុង ខេត្ត និងតំបន់ចំនួន១១ ដោយស្នើសុំឱ្យប្រជាជនផ្អាកសកម្មភាព និងអាជីវកម្មមួយចំនួន ឬកាត់បន្ថយម៉ោងធ្វើការជាដើម។

ឆ្លើយតបទៅនឹងការអំពាវនាវពីអាជ្ញាធរថ្នាក់តំបន់ ប្រធានឧុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) នៅថ្ងៃពុធនេះបានគូសបញ្ជាក់ថាស្ថានភាពនៃការប្រកាសអាសន្នអាចនឹងត្រូវបានដកចេញជាដំណាក់កាល និងបន្ទាប់ពីមាន ការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញជាមុនសិន។

គួរបញ្ជាក់ថា ទូរទស្សន៍ជាតិ NHK បានរាយការណ៍ឲ្យដឹងថា ប្រទេសជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៨៣ករណី ដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងការឆ្លងខ្ពស់បំផុតជិត ៨,០០០ករណីកាលពីថ្ងៃទី០៨ ខែមករា កន្លងទៅនេះ។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤២៦,៤៥៦ករណី ក្នុងនោះមានអ្នកស្លាប់ ៧,៥២៩នាក់ និងអ្នកជាសះស្បើយ ៤០១,៨០៩នាក់៕

ចុះ

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស និងបញ្ជាការដ្ឋានកាំភ្លើងធំ នៅប្រាសាទព្រះវិហារ

KKKចំនួនអ្នកទស្សនា: Views


(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដល់នាយ

 នាយរង និងពលទាហានក្នុងបញ្ជាការដ្ឋានអង្គរក្ស និងបញ្ជាការដ្ឋានកាំភ្លើងធំ នៅប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងកងអង្គរក្សការពារសម្ដេចតេជោ ហ៊ុន សែន នាយក

រដ្ឋមន្ដ្រីនៃកម្ពុជា បានចាក់វ៉ាក់សាំងស៉ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។ ពិធីចាក់វ៉ាក់សាំងជូននាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងកងអង្គរក្សសម្ដេចតេជោ ហ៊ុន សែន នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ

 ដែលអមដំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារ ព្រមទាំងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ការទទួលវ៉ាក់

សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។ ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួន នឹងមានការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន

 ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់ ហើយក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម

 (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

 


នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

KKKចំនួនអ្នកទស្សនា: Views

 

ក្នុងជំនួបសម្តែងការគួរសម ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។

លោកអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយលោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។

ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ដោយនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និងយោធា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថេរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរពត៌មានកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែន ក៏ដូចជាកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កំរិត៕


រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគពីក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុនលក្ស្មី

KKKចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ពីក្រុមហ៊ុនគ្រាប់ពេជ្រ និងក្រុមហ៊ុនលក្ស្មី ទុកប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជាការចូលរួមចំណែក បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

អំណោយនេះ ផ្តល់ជូនតាមរយៈលោក អ៊ឹម ជីវ៉ា ប្រធានក្រុមប្រឹក្សាភិបាលសិល្បករកម្ពុជា បានដឹកនាំយកមកជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន។ ក្នុងនោះ មានជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ម៉ាកយូវែល ចំនួន៥០កេស មានជាង ១ពាន់កំប៉ុង ស្មើថវិកាជាង៥០០០ដុល្លារ និងទឹកសុទ្ធ វីតាល់៥០កេស ។

ឯកឧត្តម រដ្ឋមន្ត្រី បានអរគុណចំពោះ ក្រុមហ៊ុនទាំង២ ដែលបាននាំយកនូវអំណោយជាស្ព្រៃយ៍បាញ់សម្លាប់មេរោគ ស្របពេលដែលក្រសួងព័ត៌មាន កំពុងត្រូវការជាចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

អំណោយទាំងនេះ ឯកឧត្តម រដ្ឋមន្រ្តី នឹងធ្វើការបែងចែកដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន សម្រាប់ប្រើប្រាស់ ដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕


ក្រុមប្រទេស G7 រួមគ្នាថ្កោលទោស រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

KKKចំនួនអ្នកទស្សនា: Views




(ឡុងដ៍)៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ហៅកាត់ថា G7 នៅថ្ងៃពុធនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីថ្កោលទោសចំពោះការធ្វើរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងយ៉ាងដូច្នេះថា «ពួកយើង មានដូចជារដ្ឋមន្រ្តីការបរទេស G7 នៃប្រទេសកាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានរួបរួមគ្នាក្នុងការថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា»

សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា «យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនមេដឹកនាំស៉ីវិលមីយ៉ាន់ម៉ា រួមមានទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី និងប្រធានាធីបតី លោក យូ វីន ម្យីនត៍ (U Win Myint) កាលពីថ្ងៃចន្ទសប្តាហ៍នេះ»

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្រោមការដាក់ក្នុងគ្រាអាសន្នរយៈពេល០១ឆ្នាំ ហើយអំណាចគ្រប់យ៉ាង ស្ថិតក្រោមការគ្រប់គ្រងរបស់យោធាមីយ៉ាន់ម៉ា ដែលមានលោក មីន អោង ហ្លេង (Min Aung Hlaing) ជាអគ្គមេបញ្ជាការ៕